ថៃ៖សម្រាប់ថ្ងៃចូលឆ្នាំខ្មែរតារាប្រុសស្រីជាច្រើនកំពុងមមាញឹកយ៉ាងខ្លាំងជាមួយការថត MV និងបទចំរៀងថ្មីៗ ដោ​យ​ឡែក កញ្ញា ផន ស្រីខួចតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហាក់ដូចជាស្ងប់ស្ងាត់ក្នុងការបញ្ចេ​ញ​បទ​ចម្រៀង តែបែរជាធ្វើដំណើរកម្សាន្តនៅប្រទេសថៃ។

ជាពិសេសកញ្ញាបានបង្ហោះរូបភាពក្នុឈុតហែលទឹកពណ៌ផ្កាឈូកបង្អួតសម្រស់យ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំងនៅកោះ jamebond តំបន់ភូកេត។

ជាមួយគ្នានោះបណ្ដាអ្នកគាំទ្រឃើញហើយក៏លាន់មាត់សរសើរថា«រាងដ៏ស្រលូនជាមួយឈុតហែលទឹកពណ៌ផ្កាឈូករបស់ផន ស្រីខួច ពិតជាស្រស់ស្អាតណាស់មិនសរសើរមិនបាន»។