ភ្នំពេញ៖ ក្នុងបទសម្ភាសន៍ជាមួយតារាញូស៍ កាលពីម្សិលមិញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ប្រពន្ធនាយ សង់ស៊ីស ដែលត្រូវជាម្តាយតារាចម្រៀងទ្រនំថោន ស៊ុន ស្រីពេជ្រ បានរៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំមានការលំបាកណាស់ ឪពុកវាក៏ឈឺ កូនក៏ប្រុសឈឺ ហើយបន្ទុកនោះត្រូវរ៉ាប់រងដោយកូនស្រី ពេជ្រ តែម្នាក់»។

អ្នកស្រីបានបញ្ជាក់ថា «កូនប្រុសខ្ញុំឈឺជាង ៥ឆ្នាំមកហើយ ដែលត្រូវយកទៅព្យាបាលនៅប្រទេសថៃជាចាំបាច់ យ៉ាងហោចណាស់ ១សប្តាហ៍ត្រូវទៅដើម្បីឲ្យគេពិនិត្យ និងព្យាបាលម្តង។ គ្រូពេទ្យប្រាប់ថា ជំងឺនេះត្រូវចំណាយប្រមាណជាង ១០ម៉ឺនដុល្លារ ទើបអាចជាសះស្បើយបាន»។

សូមទស្សនាវីដេអូ!!