ភ្នំពេញ៖ គូស្នេហ៍ថ្មីរវាងតារាចម្រៀង អេ ដា និងលោក អេលែន តែងបង្ហាញភាពផ្អែមល្ហែមបង្អួតភ្នែកមហាជនជាសាធារណៈជារឿយៗ។

ក្នុងរូបភាពដ៏គួរឲ្យច្រណែនដែលនាង អេ ដា កំពុងអង្គុយចាំគូស្នហ៍កាត់សក់នោះក៏បានបង្ហាញសារបែបចំអក​ឡ​យ​ឡយឲ្យអ្នកដែលមិនទាន់មានគូរងដែរថា«ថ្ងៃចុងសប្តាហ៏ ជូនស្នេហាមកកាត់សក់ លាបសក់ ព្រោះស្កូវច្រើនពេក ខ្លាចគេច្រលំថាខ្ញុំជាកូនគាត់ចង់ស្អាតណាស់កូនគេ»។
ខណៈអ្នកគាំទ្រក៏ឆ្លើយឆ្លងក្នុងន័យលេងសើចថា«អត់ច្រឡំទេបងព្រោះលោកអ៊ំគាត់មើលទៅនៅក្មេងនៅឡើយទេ»។ស្នេហាថ្មីដ៏រឹងមាំរវាងគូស្នេថ្មីដោយមិនខ្វល់ពីអតីតការរបស់តារាស្រីដែលធ្លាប់មានស្វាមីនោះក៏កាន់តែធ្វើមជ្ឈដ្ឋានជុំវិញខ្លួនមានការច្រណែន និងកោតសរសើរមិនដាច់ពីមាត់នូវរូបភាពកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។