ភ្នំពេញ៖ សុគន្ធ នីសា តារាចម្រៀងហង្សមាសដ៏លេចធ្លោរមួយដួង ដែលមានចិត្តស្រលាញ់វប្បធម៌ជាខ្មែរខ្លាំង ពេលកន្លងមកនាងតែជួយផ្សព្វផ្សាយវប្បធម៌ខ្មែរលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាដើម។

ជាក់ស្តែងកាលពីព្រឹកមិញថ្ងៃទី២៥ មីនា ២០១៨នេះ តារាចម្រៀងមានប្តីជាអ្នកជំនួញធំ សុគន្ធ នីសា បានបង្ហោះសារថា «ដើម្បីវប្បធម៌ ក៏ដើម្បីខ្លួនខ្ញុំ វប្បធម៌នៅរស់ ខ្ញុំក៏រស់ ព្រោះវប្បធម៌គឺជាព្រលឹងខ្ញុំ និងជាព្រលឹងខ្មែរដូចគ្នា។ ខ្ញុំជួយថែខ្លួនខ្ញុំដោយការសម្តែង អ្នកក៏ត្រូវថែខ្លួនអ្នកដោយការគាំទ្រផងដែរ»។