ភ្នំពេញ៖ ក្រោយចាកចេញពីផលិតកម្មប៊ីកមែន តារាចម្រៀង ហេង ពិទូ ចូលជ្រកក្រោមទ្រនំសាន់ដេ បានមួយរយៈធំ លុះក្រោយមកទៀតលោកក្លាយជាតារាចម្រៀងបែកហ្វូងដូចលោក នីកូ ដែរ ប៉ុន្តែពេលនេះលោក នីកូ បានចូលផលិតកម្មយក្សប្រចាំប្រទេសកម្ពុជាហើយ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បងប្រុសបង្កើត ណុប បាយ៉ារិទ្ធ។

ទោះបីមានឈ្មោះជាតារាចម្រៀងបែកហ្វូងមែន ប៉ុន្តែតារាចម្រៀង ហេង ពិទូ នៅតែមានឈ្មោះបោះសម្លែងល្បីេរន្ទឺក្នុងពិភពសិល្បៈដដែល ដូចជាបទ ទីបំផុត, ត្រូវគ្នាវិញបានទេ និង បងឯកា ជាដើម។ យ៉ាងណា ពេលនេះលោក ហេង ពិទូ បានចូលក្នុងផលិតកម្មតូចមួយគឺ Lyric ដែលបានចេញបទចម្រៀងប៉ុន្មានបទជាប់ៗគ្នា រួមមានបទ ភ្លេចថាយើងបែកគ្នា, អូនស្អាត, និង គេចង់ ជាដើម។