ភ្នំពេញ៖ រដូវកាលនេះជារដូវមមាញឹកខ្លាំងសម្រាប់សិល្បករសិល្បការិនីទាំងការចេញថតរឿង ការឡើងច្រៀងតាមការប្រគំតន្រ្តីតាមខេត្ត និងក្រៅប្រទេសជាដើម។ តួយ៉ាងតារាចម្រៀង ឆន សុវណ្ណារាជ ជាប់រវល់នឹងការងារសិល្បៈខ្លាំងមែនទែន ស្ទើរតែរកពេលសម្រាកគ្មាន ម្ល៉ោះហើយបានជាលោកឆ្លៀតពេលដេកនៅលើឡាន។

ឆ្លៀតពេល ឆន សុវណ្ណារាជ ដេកនៅលើឡាន ក្រុមការងាររបស់លោកបានលួចថត និងបង្ហោះចែកចាញពាសពេញលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្ររបស់លោកបានការអាណិតតារាចម្រៀងរូបសង្ហានេះយ៉ាងខ្លាំង។