ភ្នំពេញ៖ នាយ ពែកមី នៅរយៈចុងក្រោយនេះហាក់មានរាស៊ីដាក់ ។ ដែលមុននេះក៏ផ្ទុះរឿងដ៏សង្វេកថា ត្រូវបានជនខិលខូចហែកហ្វេសប៊ុកមួយហើយមួយទៀត ខណៈថ្មីៗក៏ត្រូវបានបែកធ្លាយប៉ូលីសឃាត់ខ្លួនទាំងកណ្តាលអាត្រាត ឲ្យមកផ្លុំឧបករណ៍រកជាតិអាកុល។ យ៉ាងណាមហាជនភាគច្រើនមិនបានចាប់អារម្មណ៍ឡើយ លើឥរិយាបថនាយ ពែកមី នារាត្រីប៉ូលីសឃាត់ខ្លួន បែរកូនស្រីតា វិចទ័រ ទម្លាយថា វាជាទម្លាប់អាក្រក់របស់នាយ ពែកមី។ ក្រោយរូបភាពនាយ ពែកមី ត្រូវបានប៉ូលីសឃាត់ខ្លួន ណែនាំនឹងឲ្យផ្លុំឧបករណ៍រកជាតិអាកុល ប៉ុន្តែស្ថិតនឹងកម្រិតត្រូវផាកពិន័យនោះ ទាំងនាយ ពែកមី ក៏កំប្លែងសារខ្លីថា ហាសហា សំណាង ផឹកពីរកំប៉ុង កុំដល់កម្រិត ប៉ូលីសពិន័យល្មម ។

រំពេចនោះ នៅក្នុងបណ្តាញសង្គមក៏មានការចាប់អារម្មណ៍នឹងសារកូនស្រី លោក តាវិចទ័រ និងជាអ្នកលេងកំប្លែងរួមក្រុមនាយ ពែកមី ដែរ នាងបានសរសេរ ដែលអត្ថន័យចំអកចំអន់ឲ្យនាយ ពែកមី កប់ៗមាត់ថា« ជាទម្លាប់ទៅណាមកណាមិនដែលមានស្បែកជើងពាក់ »។ ខណៈនោះក៏មានអ្នកគាំទ្រច្រើនបង្ហាញសារចាប់អារម្មណ៍និងរូបភាពនាយ ពែកមី ដែលស្ថិតវត្តមាននឹងហ្វូងប៉ូលីសនារាត្រី ផ្លុំឧបករណ៍រកជាតិអាកុលនោះ ។ ដោយពួកគេថា «បែបទំនងមកពីនាយ ពែកមី យប់នោះ ក្នុងឫពារចឹងហើយមែននឹងមើលទៅបានជាត្រូវប៉ូលីសឃាត់ខ្លួន ។ មើលសម្លៀកបំពាក់អាវយឿត ខោខ្លី ហើយគ្មានពាក់ស្បែកជើងទៀត ធ្វើខ្លួនដូចមិនសមតារាល្បីសោះ»។