បាត់ដំបង៖ កុមារា ពេជ្រ ថៃ បានលេចធ្លោរគួរកត់សម្គាល់ក្រោយពេលក្លាយជាម្ចាស់ពាន The voice Kids Cambodia រួចមក រាល់ការប្រគំតន្ត្រីតាមស្រុកខេត្តមួយចំនួន តែងតែមានវត្តមានតារាចម្រៀងក្មេងតូចជានិច្ច។

ជាក់ស្តែងកាលពីរាត្រីម្សិលមិញ ពេជ្រ ថៃ បានរត់ទៅច្រៀងដល់ខេត្តបាត់ដំបងក្នុងកម្មវិធីប្រគំតន្ត្រីខារ៉ាបាវ។ ទន្ទឹមនោះ កញ្ញា ថន លក្ខិណា ក៏ជាពិធីការិនីក្នុងកម្មវិធីនោះផងដែរ ម្ល៉ោះហើយអ្នកទាំងពីរបានជួប និងបានថតរួមគ្នា ដែលរូបនោះ ត្រូវបានកញ្ញា ថន លក្ខិណា បានបង្ហោះសារលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថា «ទឹកដីបាត់ដំបងមកម្តងណាក៏មិនធុញដែរ សូមអរគុណសម្រាប់ការគាំទ្រ»។