បាត់ដំបង: ដោយរួមចំណែកចែករំលែងទុកលំបាកដល់នាយ តឿអតីតអ្នកសម្តែងល្ខោនរបស់ក្រុមតារាកំប្លែងនាយ ព្រួញ មាស ល្បីកាលពីជាង ១០ ឆ្នាំមុន ដែលមានឈ្មោះ ក្នុងបញ្ជីជាតិ ស្មាន់ តឿ នៅមានតែសំឡេង ដង្ហោយថា មិនត្រឹមគ្មានសាច់ញាតិ ១ គ្រាប់ទេ ក្រីក្រហើយ ពេលនេះឈឺក៏គ្មានប្រាក់មើលជំងឺដែរ។
នៅថ្ងៃទី ០៨ ខែសីហានេះអ្នកតំណាងមូលនិធីចាស់ជរា ពីសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម បាននាំយកថវិការចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគទៅជូនដល់នាយ តឿដែលកំពុងដេកស្តូកស្តឹងផ្ទាល់ថ្ម ក្នុងខ្ទមជរាកម្សត់ ស្ថិតនៅក្នុងភូមិវត្តរំដូល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមាន ជញ្ជាំង និងដំបូលរហែកធ្លុះធ្លាយ បុរសតឿ បានពោលថា៖ «ខ្ញុំមិនមានបងប្អូន ឬសាច់ញាតិម្នាក់ជាទីពឹងទេ»។
ជាចុងក្រោ សូមអំពាវនាវដល់ ប្អូនសប្បុរសជនណាចង់ជយយឬចែករំលែកទុកលំបាកដល់នាយ តឿសូមជូនពរឲ្យសុខសប្បាយ រកស៊ីចេះតែមានបាន និងជួបតែសំណាងល្អ។
