ភ្នំពេញ៖ ខណៈបទ «មាន់ស្រែ» របស់រ៉ាប៊ី កំពុងតែទទួលបានការគាំទ្រខ្លាំង ដោយមិនត្រឹមតែផ្ទុះកក្រើកស្រុកខ្មែរប៉ុណ្ណោះទេ តែថែមទាំងល្បីល្បាញដល់ប្រទេសថៃ ទាំងប្រជាជន និងតារាល្បីៗជាច្រើន នាំគ្នាយកបទនេះទៅរាំ Cover តាមជាច្រើន។
សូម្បីតែកីឡាករប្រដាល់ល្បីក្នុងប្រទេសថៃមួយរូបគឺលោក Por Tor Thor យកមករាំបើកវគ្គក្នុងសង្វៀនប្រដាល់របស់ថៃទៀតផង។យ៉ាងណាមិញ ក្នុងនោះយើងឃើញថា ប្រជាជនថៃពិតជាសប្បាយរីករាយ និងនាំគ្នារាំតាមទាំងសម្លេងហ៊ោកញ្ជ្រៀវតែម្ដង។