ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាព របស់ម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ កាន់តែកើនឡើងជាលំដាប់ជាមួយភាពប៉ិនប្រសប់ និងពាក្យសម្តីចាក់ទឹកមិនលិច ទើបធ្វើឲ្យថៃ កាន់តែមានមហាជនចូលចិត្ត និងស្រលាញ់កាន់តែច្រើន។
កាលពីថ្មីៗនេះ ពេជ្រ ថៃ បានធ្វើឲ្យមហាជន និងពិធីករនៅលើឆាក ភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញ ពេជ្រ ថៃ ពាក់ចិញ្ចៀនពេជ្រ យ៉ាងធំ ឡើងច្រៀង។
ទោះជាយ៉ាងក្តី បន្ទាប់ពីឃើញ ពេជ្រ ថៃ សម្ញែងចិញ្ចៀនពេជ្រ របស់ខ្លួនបែបនេះមក ទើបធ្វើឲ្យមហាជនដឹងថា នៅពេលនេះ ជីវភាពរបស់តារាវ័យក្មេងរូបនេះ ពិតជាមិនធម្មតានោះទេ៕