ភ្នំពេញ៖ នៅមួយរយៈចុងក្រោយនេះ តារាសម្តែង មាស សម្ផស្ស ដែលប្រកាសដាស់តឿនឲ្យខ្លួនឯងមានភាពរឹងមាំ ក្រោយបរាជ័យស្នេហ៍ផ្ទួនៗ ក៏សស្រាក់សស្រាំនឹងសកម្មភាពមនុស្សធម៌ ស្កាត់មិនរាទីដាច់ស្រយ៉ាលឆ្ងាយក្រុង។ ដ៏គួរឲ្យសរសើរនឹងសកម្មភាពមនុស្សធម៌ នៅថ្ងៃដាក់បិណ្ឌទី១០ មាស សម្ផស្ស ដែលយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងវត្តហើយ ក៏ឆ្លៀតចែកទានដល់ក្មេងៗផងដែរ។

ព្រមនឹងការបង្ហាញនូវសកម្មភាពមនុស្សធម៌ ដែលចែករំលែកពេលវេលាពីការងារជំនួញនិងការងារសិល្បៈតារាសម្ដែង មាស សម្ផស្ស ក៏ត្រូវបានមជ្ឈដ្ឋានជាច្រើនស្ងើចសរសើមិនដាច់ពីមាត់ ថាជាមនុស្សដែលចូលចិត្តធ្វើអំពើមនុស្សធម៌។ នៅថ្ងៃដាក់បិណ្ឌទី១០នេះ កញ្ញា មាស សម្ផស្ស ស្ថិតនិងសំលៀកបំពាក់ប្រពៃណី សំពត់ផាមួងអាវប៉ាក យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ដែលមើលដូចជាទីអារាមនៅទីដាច់ស្រយ៉ាល ខណៈជញ្ជាំងព្រះវិហារ មានរហែកធ្លុះធ្លាយ។

បន្ថែមនឹងសកម្មភាពនោះ តារាសម្តែងមាស សម្ផស្ស ក៏បង្ហាញនៅក្នុងគណនីយហ្វេសប៊ុកជាមួយនឹងសកម្មភាពចែកថវិកា ដល់ក្មេងនៅក្នុងទីអារាមនោះថែមទៀត ។ ខណៈដែលនាងក៏ភ្ជាប់សារខ្លីថា «សូមជូនបុណ្យទៅបងប្អូនទាំងអស់គ្នាផងណា»។ ដូវនេះឃើញថាតារាស្រីរូបនេះមានទាំងសម្រស់ស្រស់ស្អាតហើយ ថែមទាំងចេះធ្វើបុណ្យទៀតពិតជា គួឲ្យសរសើរណាស់។