ភ្នំពេញ៖ រំឭកដល់ លោក នូ ស៊ឹប មហាជនក៏ភ្លកផងដែរថា លោក ក៏មានឈ្មោះជាវីរៈសិល្បករមួយរូបផងដែរ លើផ្នែកសិល្បៈចម្រៀងនមនោសញ្ចេតនា ហើយមហាជនក៏រឹតតែចង់ចាំផងដែរថា លោក នូ ស៊ឹប ក៏ជាតារាចម្រៀ​ង​ម​នោសញ្ចេនាមួយរូប ធ្លាប់គ្រងពានចម្រៀងប្រជាប្រិយទទួលការពេញនិយមដាច់គេ ក្នុងអំឡុងឆ្នាំ១៩៩១ ពីបទ​ច​ម្រៀងមានចំណងជើងថា «អនិច្ចាអ្នកស្រែ »បកស្រាយឆ្លើយឆ្លងជាមួយអ្នកនាង ម៉េង កែវពេជ្ជតា។
ក្រោយវាំងននសិល្បៈចម្រៀង ដែលរក្សាប្រជាប្រិយភាពលុះបច្ចុប្បន្ន ជាវីរៈសិល្បករនិងជាសាស្រ្តាចារ្យចម្រៀង ផងនោះ លោក គ្រូ នូ ស៊ឹប ហាក់មិនមានជីវភាពគាប់ប្រសើរ សមនឹងកិតិស័ព្ទចម្រៀងនោះឡើយ ពោលគឺមួយជិវិតលោក លុះបច្ចប្បន្នលោក រស់នៅតែនឹងបន្ទប់ជួលដ៏តូចចង្រៀត ។ ស្ថិតក្នុងជីវភាពដ៏ខ្សត់ខ្សោយនោះហើយ លោក គ្រូ នូ ស៊ឹប ពេលនេះដែលមានវ័យស្ទើនឹងជរានោះក៏ញាំញីដោយជំងឺប្រចាំកាយ ស្ទើនឹងឆ្ងាយខ្លួនពីសិល្បៈ។
ដោយហេតុនេះហើយ នៅល្ងាចថ្ងៃទី២៦ខែមីនា នេះសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមនិងសមាគសិល្បករខ្មែរ បានរៀបចំអំណោយពីមូលនិធិសិល្បៈចាស់ជរាជូនលោកជាលើកទី២ ។ជាមួយនឹងកិច្ចសម្ភាសដើម្បីចែកជូនដំណឹង​ពី​សុ​ខ​ទុក្ខនិងសុខភាពលោកពេលនេះយ៉ាងណា ជាមួយនឹងជីវភាពលោករស់នៅនោះផងដែរ។