ហុងកុង៖តារាសម្ដែងអ្នកម្ដាយវ័យក្មេង ភិន សុដាលីស ស្ងាត់ៗធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយនាងបានធ្វើដំណើរកម្សាន្តដល់ហុងកុងប្រទេសចិន ដោយបានទៅចាយសម្រស់យ៉ាងស្រស់ស្អាតមិនចាញ់ក្រមុំឡើយ ដោយទុកកូនស្រី katherina ឲ្យនៅស្រុក។
ទៅដល់ទឹកដីដ៏ស្រស់ស្អាត ស៊ីវិល័យភ្លាមមិនបង្អង់យូរអ្នកម្ដាយសាច់ខ្ចីក៏ បានចែកចាយរូបថតដ៏ស្រស់ ស្អាតចំ ណាយភ្នែកមហាជន ធ្វើឲ្យអត់ទ្រាំសរសើរមិនបាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត។
អ្នកម្ដាយសាច់ខ្ចីរូបនេះ មួយរយៈនេះគេសង្កេតឃើញមានដំណើរទៅក្រៅប្រទេស ញឹកញាប់ បន្ទាប់ពីនាង ផ្អាកការសម្ដែងភាពយន្តក្រោយពីបានក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មមហាហង្ស៕
