ភ្នំពេញ៖បងប្អូនប្រហែលជាបានជ្រាបមកហើយរឿងស្រីស្អាត​ម្នាក់ដែលចូលមកខំមិនប្រើពាក្យ​សម្ដីអសុរោះ​ចំពោះតារាសម្ដែង ដេនី ក្វាន់ ដែលធ្វើឲ្យតារារូបនេះខឹងសម្បារជាខ្លាំង។ ប៉ុន្តែថ្មីៗនេះ ដេនី ក្វាន់ បានផុស​សារមួយដែលថា ម្ដាយចង់មកសុំទោសដេនី ក្វាន់ ជំនួសកូនស្រីតែដេនី ក្វាន់បដិសេធ។Image may contain: 1 person, smiling

ជាក់ស្ដែងមុននេះបន្តិច ដេនី ក្វាន់បានផុសសារមួយហើយភា្ជប់ជាមួយរូបថតស្រីដែល​ប្រើពាក្យសម្ដីមិន​​សមរម្យ​​ដាក់​នាងរួចពោលថា « មុនហ្នឹងម្តាយម្នាក់ស្រីដែលខ្ញុំផុសហ្នឹងគាត់ខលមកសុំទោសខ្ញុំជំនួសកូនគាត់​ដែលបានជេរខ្ញុំ…តែខ្ញុំមិនទទួលការសុំទោសពីម្តាយស្រីម្នាក់នឹងទេ ព្រោះអ្នកដែលខុសគឺកូនមិនមែន​ម្តាយស្រីម្នាក់ហ្នឹងទេ…ទទួលថាអារម្មណ៏ម្តាយស្រលាញ់កូនម្តាយស៊ូខុសជំនួសកូន តែខ្ញុំមិនអោយមនុស្សចាស់​ដែលមិនបានខុសមកសុំទោសខ្ញុំទេ គាត់សុំអោយខ្ញុំកុំប្តឹង ខ្ញុំOk តែត្រូវអោយកូនស្រីគាត់ដែលបានជេរ​ខ្ញុំមកជួបនឹងសុំទោសខ្ញុំផ្ទាល់គាត់ថាOk  ចឹងថ្ងៃទី29ខ្ញុំនឹងជួបផ្ទាល់ជាមួយម្នាក់ស្រីដែលជេរខ្ញុំហ្នឹង៕Image may contain: 1 person, close-upImage may contain: 1 person, indoor and close-up