ភ្នំពេញ៖ បើទោះជាវិថីរកចំណូលត្រូវដើរផ្សេងគ្នាក្តី អ្នកនាង យក់ ឋិតរដ្ឋា នៅស្រវ៉ាយ៉ាងស្អិតនិងអាជីពចម្រៀង តែចំណែក លោក ឃុំ ប៉ុណ្ណាដែតជាស្វាមី ដូចបាត់ក្តីអាល័យពីការងារចម្រៀង ទៅចាប់យកភាពមមមាញឹកនឹងមុខជំនួញ។ ប៉ុន្តែយ៉ាងណាជីវិតប្តីប្រពន្ធផ្តើមភាពលេចធ្លោលើវិថីសិល្បៈមួយគូនេះ ត្រូវបានមហាជនមហាជនដាក់ងារថា ជាគូស្នេហ៍គំរូសម្រាប់អ្នកសិល្បៈ។

អ្នកនាង យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ចាប់ដៃគ្នាប្តីប្រពន្ធ ក្រោយពិធីរៀបអាពាហ៍ពិពាហ៍ ពេញតាមគន្លងប្រពៃណី បានកើតឡើងជា១០ឆ្នាំហើយ ហើយមកដល់ពេលនេះ គូស្នេហ៍ផ្តើមពីជីវិតសិល្បៈមួយគូនេះ ក៏ប្រសូត្របានកូនប្រុសស្រីជាចំណងដៃស្នេហ៍ដ៏កក់ក្តៅចំនួនបីនាក់ ទាំងមិនធ្លាប់មានលេចឮម្តងឡើយ ពីអាស្រូវលើជីវិតស្នេហ៍រង្គោះរង្គើ។

ទន្ទឹមនោះក៏ទទួលបានការគាំទ្រខ្លាំងពីមហាជន និងត្រូវបានពួកគាត់ដាក់ងារថា ជាគូស្នេហ៍ ។ ដែលកាន់តែចាប់អារម្មណ៍លើបង្គងជីវិតប្តីប្រពន្ធ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត កាលពីពេលថ្មីៗនេះ លោក ឃុំ ប៉ុណ្តាដែត បានធ្វើឲ្យអ្នកនាង យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែកដោយសារតែ ចម្រៀងមួយបទ« កុំចាកចោលបង» ដែលលោក ឃុំ ប៉ុណ្តាដែត បានច្រៀងនៅលើឆាក។ ខណៈនេះដែរនៅក្នុងគណនីហ្វេសប៊ុក អ្នកនាង ក៏បានបង្ហោះសារមួយឃា្លថា« យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ត្រូវមហាជនលើកសរសើរជាគូស្នេហ៍គំរូ Share មួយផងអោយគូស្នេហ៍ដទៃបានឃើញដែរ»។ ធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបជំនួយគូរស្នេហ៍មួយគូរនេះ។