ភ្នំពេញ៖ ក្មេងស្រីសិស្សសាលា ត្រូវបានបងជីដូនមួយ សម្លាប់យកម៉ូតូ និងគ្រឿងអលង្កាកាលពីខែឧសភា ឆ្នាំ២០១៦ នោះ បានបង្ហាញខ្លួនជាញឹកញាប់ គ្រប់ទីកន្លែងដែលនាងធ្លាប់រស់នៅ និងធ្លាប់ទៅ។ ទាក់ទិនរឿងនេះ ម្តាយរបស់សិស្សរងគ្រោះបានប្រាប់ថា «ក្រោយធ្វើបុណ្យរួចរាល់ នាព្រឹកមួយ ខ្ញុំបានឃើញកូនស្រីស្ពាយកាតាបចេញចេញពីបន្ទប់សុំលុយខ្ញុំទៅរៀន ប៉ុន្តែមិនទាន់បានឲ្យលុយផង ព្រលឹងរបស់នាងបានរសាយបាត់អស់»។

ចំណែក ឪពុក និងយាយជនរងគ្រោះ ក៏បានប្រាប់ដូចគ្នាថា «មិនមែនតែម្តាយនាងតែម្នាក់ទេបានឃើញ សូម្បីតែខ្ញុំជាឪពុក និង យាយវាបង្កើតក៏បានឃើញដែរ ពោលគឺឃើញសកម្មភាពរបស់នាងដូចកាលនៅរស់អីចឹង»។ ចំណែកគ្រូវិទ្យាល័យពងទឹក ដែលធ្លាប់បង្រៀននាងបានប្រាប់ថា «សិស្សរួមថ្នាក់ តែងតែឮសម្លេងនាងគោះទ្វា និងបង្អូច ហើយពួកគេបានរៃលុយគ្នា ដើម្បីនិមន្តព្រះសង្ឃសូត្រមន្តឲ្យនាងទៀតផង»។