ភ្នំពេញ៖ ថែមឧស្សាហ៍បង្ហោះរូបភាពបែបឯកការ អប់ដោយសារពណ៌នា ពីខ្សែជីវិតនៅលីវហាក់មិនមានភាពស្រស់ស្រាយនោះ ថ្មីៗនេះដែរ តារាសម្តែងសាច់សខ្ចី នាង សួង សាខារ៉ានី ក៏បង្ហាញសារថ្ងូរថ្អែផងដែរនាង ពេលនេះនាងរកបុរសម្នាក់យល់ចិត្តមិនបាន។
ជាមួយស្នាមញញឹមបែបស្រស់ស្រាយ ចំណាយបន្ថែមពីសម្រស់ដើមទ្រូងសិចស៊ីសខ្ចី តារាសម្ដែងរូបស្រស់មានកំណើត​ពី​ទឹកដីខេត្តកំពង់ឆ្នាំ ស្រុកកំពង់ស្រឡាច នាង សួង សាខារ៉ានីត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពីងៗ រ៉ូហ្សា ទួញសារពណ៌នាថា«អត់ដឹងដែរឆ្ងល់ថាមួយរយៈនេះអីក៏សប្បាយចិត្តម្លេះ?។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែដាក់ការងឿងឆ្ងល់ ពីកាយវិការសប្បាយៗ របស់នាង សាខារ៉ានីតនោះ ទៀត ខណៈ​ក្នុងសាររបស់ធីតា ផ្ការីកពីស្រុកកំពង់ត្រឡាច រូបនេះក៏ពោលបន្តថា«លុយទៅក៏អត់ រកតែមនុស្សម្នាក់ដែលស្រលាញ់ក៏គ្មានអត់យល់»។
ខណៈការលើកឡើងបែបនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនលើកឡើងថា«ដាក់ខ្លួនណាស់បងប្រហែលមកពីបងមានសេរីភាពទេដឹង»។