ភ្នំពេញ​៖ ពាក្យមួយឃ្លាថា «អ្នកមិនដឹងៗៗ» ជាសារមួយរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះលើគណនីអ៊ីនស្ត្រាក្រាម កាលពីម្សិលមិញ ថ្ងៃទី២៦ មីនា ២០១៨។

ក្នុងនោះនាងបានសរសេរថា «អ្នក​មិន​ធ្លាប់​ដឹងទើបអ្នកចង់ដឹង ចង់​ស្គាល់​ចង់ទៅ​ដល់​ តែអ្នកមិនធ្លាប់ដឹងពីតំលៃថាវាមាន​តំលៃ និង​ អត្ថ​ន័យ​ប៉ុណ្ណានោះទេ សម្រាប់​ខ្ញុំ»។ យ៉ាងណាមិញ ក្នុងសារនោះ មិនដឹងថានាងចង់សំដៅទៅលើអ្វីនោះទេ ប៉ុន្តែមាននារីម្នាក់ ដែលគេស្គាល់ថាជាអ្នកគាំទ្រនាង បានតបនឹង ឱក សុគន្ធកញ្ញា ថា «បងត្រឹមដឹងថាប្អូនស្រីជាមនុស្សឆ្លាតពូកែ និងពិតជាសាកសមជារាជនីសម្លេងពេជ្រណាស់អូន»។