ភ្នំពេញ៖ តារាសម្តែងនិងតារាចម្រៀងកញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា បានសហការគ្នាថតនូវវីដេអូសំណើចបែបស្នេហានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ខណៈតារាសម្តែងទាំង២ដួងនេះ តែងតែបង្ហាញ នូវភាពស្និទ្ធស្នាល និងល្អូកល្អឺនដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះថ្មីនេះៗនៅលើគណនីហ្វេសប៊ុក ចន អេឡិចហ្សូរ៉ា បានបង្ហោះវីដេអូសម្ដែងមួយរួមទាំងសរសេរប្រយោគស្នេហាមួយឃ្លាដែរថា«មនុស្សស្រីបើទោះជាខ្លាំងរឹងមាំ ឬកាចឆ្នាស់យ៉ាងណា ក៏នៅតែត្រូវការ កំលាំងចិត្តនិង ការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ដែរ!ជឿទៅប្រុសៗគ្នាយើង, ចាញ់ទៅដើម្បីឈ្នះ»។
យ៉ាងណាមិញ មជ្ឈដ្ឋានមហាជន ដែលដាក់ការសង្ស័យពីទំនាក់ទំនង នាង ឌី សូនីតា និង អេឡិចហ្សូរ៉ា លេចឡើងពីសត្រូវ ពីមិត្តភាពនិងការលេងសើចបែបនេះបង្កើននូវភាពស្និទ្ធស្នាលខ្លាំងទាំងការលេងសើចទើបក្លាយជាគូស្នេហ៍នឹងគ្នា។