ភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវប្រពន្ធដើម ទៅជេរ និងស្តីបន្ទោសដល់ផ្ទះជួលប្រពន្ធចុងរួចមក អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានសំណូមពរឲ្យស្រីៗស្រុកខ្មែរទាំងអស់ សូមមេត្តាកុំដណ្តើមប្រុសគ្នា ព្រោះថាមិនខ្វះទេប្រុសពេញមួយផែនដី ស្រីពេញមួយនគរ ទៅចាំបាច់អីស្រលាញ់ប្រុសមួយ ២នាក់នោះ។

ក្នុងនោះ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានសរសេរថា «ស្រីៗយើងអើយ ឈប់ឈ្លោះគ្នាដណ្តើមប្រុសទៅ ប្រពន្ធដើម បើដឹងថាចិត្តគេមិននៅនិងយើងហើយគួរបែកគ្នាទៅ។ គេឈប់ស្រលាញ់យើងហើយ គេអស់ចិត្តជាមួយយើងហើយ គេធុញទ្រាន់និងយើងហើយ ចិត្តគេនៅជាមួយអ្នកថ្មីហើយ អ្វីដែលថ្មីគឺឆ្ងាញ់ ល្អ ឈ្ងុយ ក្រអូប ជានិច្ច»។