ភ្នំពេញ៖ ខណៈតារាប្រុសស្រីកំពុងសម្រុកថតបទចម្រៀងថ្មីៗសម្រាប់កំដរអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានទាំងបទប្រពៃណីបុរាណរាំវង់ និងញាក់កន្ត្រាក់អារម្មណ៍។
ដោយឡែកកាលពីថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាប្រកាសក្ដែងៗទៅវិញថា«ឆ្នាំមុនគេល្បីប​ទរាំ​ញី​កែ​ងជើង បទអញ្ចេកៗ តែឆ្នាំនេះគិតយកសារវ៉ាន់ជាកូលតែម្ដង គិតតែពីសារវ៉ាន់ត្រៀមឲ្យហើយទៅ»។
យ៉ាងណាមិញការលើកឡើងរបស់សម្ដេចបានធ្វើឲ្យមនុស្សគាំទ្រយ៉ាងច្រើនជាពិសេសអ្នកនាង ខាត់ សុឃីម តែម្ដងព្រោះថាអ្នកនាងតែងតែបង្ហាញការអភិរក្សចម្រៀង និងកាច់រាំបុរាណ្យឲ្យគង់វង់ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ ហើយក៏មិនចង់ឲ្យបាត់បងនូវកេរិ៍មរតកបុរាណ្យដែរ។