ភ្នំពេញ៖ ស្ថានភាពសុខភាព តារាសម្តែងយូ ឌីស្កូ ដែលញាំញី ដោយជំងឺខូចក្រលៀន បណ្តាលរូបឲ្យរូបកាយនិងឆោមសម្ផស្សស្រកស្រុតនៅតែស្បែកដណ្តប់ឆ្ពឹង ដាស់ក្តីអាណិតអាសូរអស់មហាជនខ្មែរ ។
ក្នុងនោះដែរនៅព្រឹកថ្ងៃទី២៧ខែមីនា នេះ ព្រះអង្គរ ឡុង ចន្ថា លោកក៏ស្វែងដំណើរពីទឹកដីខេត្តតាកែវ ស្រុកអង្គរបុរី ស្កាត់មកជូនបច្ច័យដល់លោក យូ ឌីស្កូ ផងដែរ ដើម្បីជាចំណែកទិញសុខភាពលោក យូ ឌីស្កូ ឲ្យប្រសើរផងដែរ។
រំពេចពីដំណើរនិមន្តមកជួប តារាភាពយន្ត លោក យូ ឌីស្កូ នៅការិយាល័យសមាគមសិល្បករខ្មែរ ព្រះសង្ឃនាម ព្រះ​​មហាថេរបញ្ញោ ឡុង ចន្ថា លោក បានមានសង្ឃដិការរំលឹកថា «អាត្មាត ច្រើ​ន​ខែហើយ បានឃើញព័ត៌មានផ្សព្វផ្សាយ ពី ញោម យូ ឌីស្កូ តារាសម្តែងថា មានជំងឺតម្រងនោមនិងជំងឺខូចក្រលៀន ។ ឃើញបែបនេះអារម្មណ៍អាត្មាដក់ជាប់ដោយក្តីអាណិត ពេលឃើញរូបរាងកាយ ញោម យូ ឌីស្កូ លោក ស្គមស្លេកស្លាំង មើលស្ទើមិនស្គាល់ថា តារាសម្តែងល្បី ហើយអាត្មា តែគិតថា ថ្ងៃណាមួយអាត្មា ស្គាត់ជួបញោម និងជូនបច្ច័យខ្លះៗរួមចំណែកការព្យាបាលជំងឺ»។
បន្ថែមពីសារអប់រំផ្លូវចិត្តដល់ តារាសម្តែង យូ ឌីស្កូ ក្នុងជំនួបនៅសមាគមសិល្បករខ្មែរ ព្រះមហាថេរបញ្ញោ ព្រះអង្គក៏បង្ហើបបន្តថា «អាត្មា រឹតតែក្តុកក្តូលថែមទៀត ដែលមុននេះ បានឃើញមានសិល្បករ សិល្បការរិនីជាច្រើន បា​ន​​ធ្វើវីដេអូផ្សាយតាមហ្វេសប៊ុក អំពាវនាវរកថវិកា ជួយញោម យូ ឌីស្កូ ដើម្បីទៅដូរក្រលៀន ឃើញរូបភាពនេះអា​ត្មា​ កាន់តែគិតថា អាត្មា ត្រូវមកជួបញោម ឌីស្កូ និងបាននាំបច្ច័យខ្លះជូនញោម ហើយថ្ងៃនេះបានជួបហើយ ហើ​យ​ក៏បានជូនញោមហើយដែរ អាត្មាក៏ស្ងប់ក្នុងអារម្មណ៍ដែរ បានជូនបច្ច័យញោម»។