ក្រោយ​ពាក្យ​ចចាម​អារ៉ាម​​ ប្តី​ប្រពន្ធ នាង ស៊ឿ សុធារ៉ា និង​ សាពូន មីដាដា ​ពួកគេ​មាន​រឿង​រកាំរកូស​ចិត្ត​គ្នា ហើយ​កំពុងតែ​រស់នៅ​បែកផ្ទះ​គ្នា​។​ពេល​នេះបែរជាគូរស្នេហ៍​មួយគូនេះ បង្ហាញពី​កំណើតតំណក់ឈាមកូនទីពីរដែល​ទើបនឹងមាន​អាយុ៥ខែនៅ​ក្នុង​ផ្ទៃ​។

ថ្មីៗក្រោយ​ព្យុះ​អាស្រូវស្នេហ៍​បោកបក់​ឥតសំចៃសូន្យថា នាង ស៊ឿ សុធារ៉ា ស្រវ៉ាឡុចស៊ីស​៥៧០ ចោលសាពូន មីដាដា ក៏ស្រាប់​តែ​នៅលើទំព័រហ្វេសប៊ុករបស់លោក សាពូន ផុស​រូបថត​ជុំគ្រួសារបីនាក់ប្រពន្ធប្តីនិង​កូនស្រីនោះ ក៏​ភ្ជាប់​សារ​រៀបរាប់ប​ង្ហា​ញជា​សាធា​រ​ណៈ​ថា«ខ្ញុំមានកូន3នាក់ ស្រី2នាក់ ប្រុស1 នាក់ កូនស្រីច្បងអាយុ30ឆ្នាំ កូនស្រីទី2 អាយុ6ឆ្នាំ ឯអាដូចកូនប្រុសពៅអាយុទើបតែ5ខែទេ វារអ៊ូថាឃ្លានហូបស៊ុប ហើយ​វា​ប​បួ​ល​ឪជ​ល់​​កែវតាំងពីនៅក្នុងពោះ មិនថ្វីទេអាដូចកូនឪចាំដល់ថ្ងៃទី07 -មករា -2018 ឯ​ង​ចេ​ញ​ម​ក​ពី​ក្នុ​ង​ពោះ​ ចាំជល់កែវគ្នាណាអាកូនពូជ..»។

ដោយ​ក្តី​ត្រេកអរ​នឹង​ដំណឹង​ថា​មាន​កូន​ប្រុស​ដូចក្តី​បំណង​ព្រោះ​ឆា្លស់​នឹង​កូនច្បង​ស្រី ដែល​មាន​វ័យ ៦ ឆ្នាំ​ទៅ​ហើយ សម្រាប់​ចំណង​ក្តី​ស្នេហ៍​ជាប្តី​ប្រពន្ធ​ជា​តារា​ដូចគ្នា​។