ភ្នំពេញ៖ នៅពេលដែលតារាចម្រៀងពេជ្រ សោភា កំពុងតែល្បីបទ”បីឆ្កែទៅរាំ”នោះស្រាប់តែមានបុរសវ័យចំណាស់ម្នាក់បានចេញមុខរឹះគន់តារាចម្រៀងហង្សមាសរូបនេះឡើងស្ពឹកមុខតែម្ដងដោយថាការច្រៀងបទឆ្កែរាល់ឆ្នាំរបស់សោភា គ្មានបានជួយអ្វីដល់ប្រពៃណីខ្មែរឡើយ។
បុរសមានពុកមាត់និងពាក់មួកបែបយោធា រូបនោះនិយាយថា”ចង្រៃអីចម្រៀងអ្នកមេម៉ាយពេជ្រ សោភា នេះដូចខ្វះទំនុកតែងណាស់អី តែងតែទំនុករឿងឆ្កែហ្នឹង?ឆ្នាំមុនគាត់តែងឆ្កែរត់បុកប៉ោតឆ្នាំនេះគាត់តែងបីឆ្កែចូលរាំ ឆ្នាំក្រោយប្រហែលជាឆ្កែទាញ ព្រាត់និងឆ្នាំក្រោយៗទៀតប្រហែលជាឆ្កែពាក់គ្នាដោយញីដោយឈ្មោលអីហើយ…។បើយើងគ្មានការទប់ស្កាត់ទេវប្បធ័មខ្មែរយើងធ្លាក់ចុះទៅតាមហ្នឹងហើងបាទ…”។យ៉ាងណាពេជ្រ សោភា គ្មានការឆ្លើយតបជាមួយបុរសដែលរឹះគន់នាងម៉ាអស់ដៃនោះទេ។
តែទន្ទឹមនិងនោះក៏មានអ្នកលេងបណ្ដាញសង្គមបានបញ្ចេញយោបល់តបទៅបុរស នោះវិញថាពួក គេសូម គាំទ្ររនូវស្នាដៃថ្មីៗ ហើយគេមិនអាចយកអ្វីដែលដដែលៗនោះទេ គឺត្រូវតែមានប្លែកៗបែបនេះហើយ។ក្រៅពីពេជ្រ សោភា ក៏មានតារា៣ដួងផ្សេងទៀតដែរ ដែលច្រៀងបទឆ្កែសម្រាប់អបអរឆ្នាំច នេះមានដូច ជាឱក សុគន្ធកញ្ញា ច្រៀងបទ”អាគីមិត្តខ្ញុំ” សុខ ពិសី បទ”បីអាប៉មទៅរាំ”និងឆាយ វីរៈយុទ្ធ បទ”ដឹក ឆ្កែទៅលេងស្រុក”៕
