ភ្នំពេញ៖ តារាសម្ដែង នី មុនីនាថ ដែលមានភាពចម្រូងចម្រាសខ្លាំងជាមួយអតីតគូដណ្ដឹងនៅអាមេរិកលោកអ៊ឹង សូឡាំង រហូតត្រូវលោកសូឡាំង ប្ដឹងនាងទៅតុលាការដោយទាមទារប្រាក់សំណង១០ម៉ឺនដុល្លារពីបទឆរបោកនោះត្រូវបានអ្នកសិល្បៈជាច្រើននិយាយថារឿងនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងអាជីពតារាសម្ដែងទឹកភ្នែកខ្លាំងបើទោះជានាងបានច្រានចោលទៅហើយក៏ដោយ ក៏នៅតែមានអ្នកខ្លះមិនទាន់អស់ចិត្ត។
យ៉ាងណាថ្មីៗនេះនី មុនីនាថ ហាក់គ្មានទុក្ខកង្វល់ច្រើនឡើយហើយនាងបែរជានៅតែមានទីផ្សារសិល្បៈជាធម្មតាដោយថ្មីៗនេះថែមទាំងឆ្មក់បានតំណែងជាតួឯកក្នុងរឿង”រនាតឯក”របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ដ សហការណ៍ជាមួយប៉ុស្ដិ៍លេខ៥នោះទៀតផង។
រឿងភាគដែលទើបក្រុងពាលីថ្មីៗនេះមានតួឯកប្រុសគឺលោកសាយ សៀរ៉ា និងតារាកិត្ដិយសជាច្រើនដួងទៀតដូចជាកញ្ញាឆ័យលី ដាឡែន និងរចនា ជាដើម។តាមតារាដែលសម្ដែងក្នុងរឿងនោះបានបង្ហើបឲ្យដឹងថានី មុនីនាថ គ្មានទុក្ខឬភ័យខ្លាចចំពោះពាក្យបណ្ដឹងរបស់អតីតសង្សារនោះទេ ហើយនាងបានប្រាប់មិត្តភក្ដិថាការងារសិល្បៈពេលនេះកាន់តែរវល់ខ្លាំងដោយគ្មានទាំងពេលវេលាថតសម្ដែងឲ្យគេទៀតផង ព្រោះថាគេទាក់ទងមកច្រើនពេក៕
