ភ្នំពេញ៖អតីតតារាចម្រៀងផលិតកម្មLD Picture លោកសៅ ឧត្តម ដែលពេលនេះជាតារា​ចម្រៀង​ផលិត​កម្ម​2Bនោះបានប្រាប់អ្នកការសែតថាខ្លួនបានធ្វើតេស្ដធ្លាក់នៅស្ថានទូតអាមេរិកដល់ទៅរាប់សិបដងទៅហើយ។ការថ្លែងបែបនេះរបស់សៅ ឧត្តម បន្ទាប់ពីរូបគេបានធ្វើតេស្ដជាប់​នឹងត្រៀមចេញទៅច្រៀងសម្ដែង​នៅ​ប្រទេស​អូស្រ្ដាលីនៅអំឡុងខែមេសា មុនបុណ្យចូលឆ្នាំខ្មែរនេះហើយ។Image may contain: 1 person

សៅ ឧត្តម ថារូបគេក៍ធ្លាប់ចូលធ្វើតេស្ដ​ជាញឹកញាប់នៅស្ថានទូត​អាមេរិកដើម្បីត្រៀម​ចេញទៅច្រៀង​សម្ដែង​នៅទីនោះដែរ តែមិនដឹងជាម៉េចព្រោះការដាក់ចូលទៅទូតមួយនេះលើកណាក៍ធ្លាក់គ្រប់ពេលទាំងអស់…។
ការមិនបានទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិករបស់សៅ ឧត្តម នោះក៏មិនធ្វើឲ្យតារាចម្រៀង​រូបនេះស្រងាក​ចិត្តខ្លាំងដែរព្រោះថានៅក្នុងស្រុកឧត្តម ត្រូវបានគេហៅច្រៀងជាហូហែរ​នៅតាមបណ្ដារខេត្ត​សម្រាប់រដូវក្ដៅនេះ។Image may contain: 1 person, smiling, standingសៅ ឧត្តម ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី១ដែលមិនបានកាន់ពានព្រោះតែនី រតនា ជាអ្នកឈ្នះនៅវគ្គផ្ដាច់ព័ត្រ។ឧត្តមបានចូលទៅធ្វើជាតារាចម្រៀងផលិតកម្មLD Picture ដោយល្បី​បទ​”សុំទោស”ហើយស្រាប់តែចេញពីLDទាំងចម្រូងចម្រាសលោតចូលផលិតកម្ម2Bវិញហើយល្បីបទ”ប៉ុន្មានខែទៀតទើបអូនរៀបការ”៕Image may contain: 1 person, standing