ភ្នំពេញ៖ មេម៉ាយចាយរាង ពេជ្រ សោភា តារាចម្រៀងចាស់វស្សាទ្រនំហង្សមាស ត្រូវបានមហាជនដឹងថា បានបង្ហាញត់ភ្លើងស្នេហ៍ជាមួយកំលោះក្មេងរាងខ្ពស់សង្ហា ឆឹម សក្កដា អស់រយៈប្រមាណ ២ឆ្នាំមកហើយ ប៉ុន្តែមិនលេចដំណឹងរៀបការសោះ។

កុំថាឡើយគិតរឿងរៀបការ សូម្បីតែពេលនេះ ពេជ្រ សោភា និង ឆឹម សក្កដា រកពេលផ្អែមល្អែម (Sweet) ជាមួយគ្នាស្ទើរតែមិនបានផង ព្រោះថាអ្នកទាំងពីរកំពុងតែមមាញឹកក្នុងការងាររៀងៗខ្លួន ដោយ ពេជ្រ សោភា ជាប់រវល់ថតបទថ្មីៗ សម្រាប់ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណែកឯលោក ឆឹម សក្កដា វិញ ថតមិនទាន់ចប់មួយរឿងផង ត្រូវបានផលិតករកក់ឲ្យទៅថតមួយរឿងទៀត។