ភ្នំពេញ៖ ដំណាក់កាលសង្គមដ៏ស៊ីវីល័យនេះ ក៏លេចឡើងនូវរូបភាព សំណល់សោកនាកម្មស្នេហ៍ក្រោមភ្លើងប្រចណ្ឌ ប​ង្ហា​​​ញឲ្យឃើញពីបណ្តាញសង្គមជាបន្តបន្ទាប់។ ដែលរូបភាពនេះភាគច្រើនជាស្រ្តីជាអ្នករងគ្រោះព្រោះហិឹ​ង្សាលោភ​ល​ន់​ត​ណ្ហាមនុស្សលោក មានទាំងការសម្លាប់ដោយកាត់កាត់ក្បាល រួមទាំងការនិរាសព្រាតប្រាស បន្សល់ទុក​ក្មេង​២​កំ​ព្រា​ផងដែរ។
យ៉ាងណាមហាជន ពេលនេះក៏កំពុងដាក់ការតាមដានលើចំណងជីវិតតារាកំប្លែងមុខអាក្រក់ក្នុងក្រុមនាយ ក្រឹម គឺនាយ ចយ ដែលទើបសម្រេចជីវិតអាពាហ៍ពិពាហ៍ដ៏ថ្មោងថ្មី ជាមួយភរិយាវ័យក្មេងរូបសម្ផស្សក៏ស្រស់សោភា ក៏​លេ​ច​ឡើងផងដែរថា គូស្នេហ៍មិនសមសម្ផស្សមួយគូនេះ កំពុងតែរងនូវភ្លើងប្រចណ្ឌ ដុតរោលចំណងស្នេហ៍ ខណៈភរិ​យា​​​ដ៏ស្រស់សោភា នាយ ចយ នាង ក្វាន់ឌីៗ ក៏បានបង្ហាញជាសាធារណៈ ពីជំហ៊ប្រចណ្ឌប្តី នៅលើបណ្តាញសង្គម ដែ​ល​បង្ហាញទាំងការប្រៀបធៀបហឹង្សា រូបភាពស្រ្តី ព្រួតគ្នាចាប់នារីរូបស្អាត់ម្នាក់ ដែលយកម្ទេសបុកទៅលាបប្រដាប់​ភេទ ​នារី ដែល​ចោ​ទ​ថា បានលួចលាក់ស្នេហ៍ជាមួយប្តីគេ។
ភ្ជាប់ទាក់ការចាប់អារម្មណ៍ ពីកាយវិការហឹង្សានោះ នាង ក្វាន់ ឌី ភរីយា ដ៏ស្រស់សោភា នាយ ចយ ក៏បានបង្ហាញ​ជំហ៊​ប្រចណ្ឌប្តីមុខអាក្រក់នោះក្នុងសំណេរថា«មើលឱ្យហើយទៅ កុំចេះតែហ៊ាន បើប៉ះខ្ញុំវិញណា តែហ៊ានប៉ះប្តីខ្ញុំ ខ្ញុំធ្វើលើសនឹងទៀត។បើអ្នកឯងមិនស្លាប់ ក៏ពិការដែរ»។
ដោយសារតែសារបង្ហាញពីជំហ៊ហូងហែងម្ចាស់ស្នេហ៍បែបនេះ ក៏ធ្វើឲ្យមហាជនដាក់ការសន្និដ្ឋាន លើគូស្នេហ៍នាយ ចយ ដែលអ្នកខ្លះថា គូស្នេហ៍ដែលកើតជាគ្រួសារហើយ ចាំបាច់អីទៅប្រចណ្ឌគ្នា តែបើដាក់ចិត្តចាំប្រច័ណ្ឌដូចប្រពន្ធ នាយ ចយ នោះមិនសុខក្នុងអារម្មណ៍ទេ ហើយជីវិតស្នេហាក៏រងនូវភាពផុយស្រួយដែរ »។