ភ្នំពេញ៖ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងដែរដែលតារាចម្រៀងស្រីជួរមុខគេរបស់ផលិតកម្មសាន់ដេកញ្ញាសុខ ពិសី ក្រៅពីមហាញឹកជាមួយអាជីពចម្រៀង និងការថតភាពយន្ត ងាក់ទៅឆ្លៀតរកចំណូលពីរបរលក់ដូរតាម អន​ឡាញ​មួយទៀត។
នៅរៀងរាល់ពេលព្រលប់ៗ តារាចម្រៀងសំនៀងស្រទន់កញ្ញា សុខ ពិសី តែលេងមុខនៅលើបណ្តាញសង្គម តាមរយៈវីដេអូឡាយ លក់ផលិតផលថែរស្បែកពុំដែលខកខាននោះឡើយ បើទោះជានាង រវល់ការងារសិល្បៈស្ទើដក់ឃ្លាមិនបា​ន​​ក៏ដោយ។
ខណៈគេកត់សម្គាល់ថាតារាចម្រៀងល្បីផ្សេងៗទៀតដូចជាឱក សុគន្ធកញ្ញា ,មាស សុខសោភា ឬសុគន្ធ និសា ជា​ដើ​មនោះមិនទាន់ឃើញការឃោសនាដាក់លក់ឡេតាមOnlineដូចពិសីឡើយ ស្របពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា និងឌួង ហ្សូរីដា នោះក៏ក្លាយទៅជាអ្នកលក់ផលិតផលរក្សារសម្រស់នេះដូចពិសី ដែរ។
ដោយឡែកតារាចម្រៀងពេជ្រ សោភា វិញឃោសនាលក់ជើងមាន់ឲ្យបងស្រីរបស់នាងជាយូរមកហើយដែលបញ្ជាក់ថាតារាល្បីៗទាំងនោះមិនមែនពឹងនិងផ្ដោតតែលើអាជីពសិល្បៈទាំងស្រុងនោះទេ។
សុខ ពិសី ដែលមានស្បែកសាច់ស្អាតដាច់គេក្នុងចំណោមតារាចម្រៀងនោះក៏ត្រូវប៉ាន់ខាងស្ពតពាណិជ្ជកម្មផងដែរ ដោយនាងក៏ជាតារាស្ពតរបស់ស្រាបៀរGangbergផងដែរ។តារាចម្រៀងស្រីរបស់សាន់ដេនេះក៏នឹងត្រៀមបញ្ចេញស្នា​​ដៃថ្មីក្នុងភាពយន្ដខ្នាតធំរបស់សាន់ដេរឿង”អាឡេវចូលក្រុង”ដែលចាប់ដៃគូមួយលោកឆាយ វីរៈយុទ្ធ ហើយនឹងត្រៀមដាក់បញ្ចាំងនៅក្រោយចូលឆ្នាំខ្មែរនេះហើយ៕