ភ្នំពេញ៖តារាសម្ដែងនិងចម្រៀងសូដា នីតា បានប្រឹងបុកសម្រុការថតភាពយន្ដខ្លាំងនៅឆ្នាំ២០១៨នេះតាមរយៈរឿង”រាជនីយ៍ភូមីគ្រឹះ”របស់ផលិតកម្មរស្មីហង្សមាសដែលរូបនាងជាតួអង្គសំខាន់ម្នាក់ដែលនាងច្រើនតែមានការ​តុបតែងខ្លួនបែបសម័យអាណានិគមបារាំង។
ខ្សែរភាពយន្ដដែលមានតួឯកស្រីកញ្ញាសុគន្ធ និសា និងសុខ ស្រីនាង ចាប់ដៃជាមួយតួប្រុសលោកណុប បាយ៉ារិទ្ធ និងហ្សូណូ នោះក៏មានការកំពូលតារាសម្ដែងអ្នកនាងចន ច័ន្ទលក្ខិណា ផងដែរដែលជាការដឹកនាំដោយលោកកៅ សីហាហើយនឹងត្រៀមដាក់បញ្ចាំងនៅក្រោយចូលឆ្នាំខ្មែរ។
គេកត់សម្គាល់ថាសូដា នីតា បានផ្ដោតទៅលើអាជីពសម្ដែងភាពយន្ដនិងច្រៀងព្រមគ្នាតែម្ដងនៅរយៈពេលចុងក្រោយនេះអ្នកនាងក៏លេចមុខច្រៀងតាមរោងការធំៗនៅកោះពេជ្រ ជាច្រើនរោងផងដែរ។
ការសម្រុកអាជីពសិល្បៈដោយសឹងតែគ្មានពេលសម្រាកនេះស្របពេលដែលរឿងស្នេហាសូដា នីតា ហាក់មិនសមប្រ​ក​បឡើយតាំងពីបែកបាក់ស្នេហ៍លោកងួន វ៉ារី និងអតីតគូដណ្ដឹងនៅបារាំងមកពេលនេះនីតាលែងសូវខ្វល់ខ្វា​យ​​ពីរឿងស្នេហាថ្មីទៀតហើយដោយនាងថាត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ជៀសវាងការដើរជាន់ផ្លូវចាស់ទើបយកកា​រ​ងារសិល្បៈ បន្លប់ទុក្ខស្នេហ៍៕