ភ្នំពេញ៖ កវីល្បីឈ្មោះដើមកំណើតខេត្តកំពង់ចាម ខេមរៈ ភារុណ បានប្រារព្ធពិធីឡើងគេហដ្ឋានកាលពីរាត្រីម្សិលមិញ ថ្ងៃទី២៨ មីនា ២០១៨ នៅរាជធានីភ្នំពេញ ដែលក្នុងនោះភ្ញៀវភាគច្រើនដែលអញ្ជើញមកសុទ្ធតែជាតារាចម្រៀង និងសម្តែងល្បីៗ។

មិនត្រឹមតែមានវត្តមានតារាល្បីៗ ក្នុងទ្រនំថ្មី ហង្សមាសប៉ុណ្ណោះទេ ក្នុងពីធីឡើងផ្ទះថ្មីបងប្រុស ខេមរៈ សិរីមន្ត ក៏មានវត្តមានតារាចម្រៀងមួយចំនួនមកពីផលិតកម្មសាន់ដេផងដែរ។ ទន្ទឹមនោះតារាចម្រៀង ខេមរៈ សិរីមន្ត បានចាប់ដៃគូច្រៀងជាមួយកញ្ញា សុខ ពិសី ធ្វើឲ្យភ្ញៀវកិត្តិយសមានការចាប់អារម្មណ៍ខ្លាំងទៀតផង។