ភ្នំពេញ៖ ស្រីស្អាត វ៉ាន់ នីឡា អតីតតារាចម្រៀងភ្លេងរីខត បានប្រកាសញយៗថា នាងមិនទទួលបានយុត្តិធម៌ទេ ព្រោះតុលាការបានផ្តល់យុត្តិធម៌ត្រឹមតែក្រដាសតែប៉ុណ្ណោះ ចំណែកឯសង្ស័យនៅតែមានសេរីភាពដើរហើយដដែល រហូតដល់ថ្មីៗនេះលោក គុយ សិទ្ធិសក្តិ ថតឈុតត្រៀមរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្តឹង​ទៀតផង។

វ៉ាន់ នីឡា ថា នាងមិនទោមនស្សនឹងរឿងអតីតគូស្នេហ៍រៀបការនោះទេ ប៉ុន្តែអ្វីដែលនាងខឹងសម្បាបំផុតនោះគឺ ជនសង្ស័យនៅតែមានសេរីភាព។ ក្រោយពីអស់ជំនឿលើប្រពន្ធតុលាការ កញ្ញា វ៉ាន់ នីឡា បានទទូចឲ្យមហាជនទូទៅ មេត្តាជួយស៊េរជនសង្ស័យ គុយ សិទ្ធិសក្តិ ឲ្យបានល្បីផង។ ទោះមិនបានជាប់គុត យ៉ាងហោចណាស់ រូបគេមានភាពអាម៉ាស់ដែរ។