ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ និងជាតារាចម្រៀងវ័យក្មេងដែលទទួលបាន​កាគាំទ្រគួឲ្យកត់សម្គាល់នោះគឺកុមារា ឡុង លីងគ័ង្គ ដោយសារតែទេពកោសល្យ និងសមត្ថភាពខ្ពស់របស់គេ។
យ៉ាងណាមិញតារាវ័យក្មេងរូបនេះមិនដែលភ្លេចឡើយ ការងារនៅស្រុកចម្ការដោយមិនប្រកាន់ខ្លួន ទោះបីជាកា​រ​ងារ​សិល្បៈរវល់យ៉ាងណាក៏ដោយ។ជារឿយគេតែងតែសង្គេតឃើញថាឡុង លីងគ័ង្គ បង្ហោះរូបដែលខ្លួនទៅជួយឪពុកធ្វើចម្ការនៅឯស្រុកស្រែ ជាពិសេសថ្មីៗក៏ដូចគ្នាផងដែរ។
ជាក់ស្ដែងកុមារារូបនេះក៏បង្ហោះរូបភ្ជាប់មកជាមួយសាមួយឃ្លាដែរថា«បងៗចង់ជិះទេ អូនអ្នកដឹក ពេលកាន់ចង្វារ ទើបដឹងថាលោកតាពិតជាលំបាកណាស់ តែមុខរបរទៀងត្រង់ មានតម្លៃ និងគេស្រឡាញ់រាប់អាន ជិះមួយជុំ១៥០០០រៀល បងៗដឹងថានៅទីណាទេ?»។