ភ្នំពេញ៖ ថ្មីៗភាពភ្ញាក់ផ្អើលរួមនឹងសារខមមិនហួសចិត្តបានផ្ទុះឡើងកក្រើកក្នុងបណ្តាញសង្គម ពីហ្វូងមនុស្សអាស្រ័យផលលើវិថីសិល្បៈ ខណៈបុគ្គលិក ផលិតកម្មភាពយន្ត មហាហង្ស ក៏បង្ហាញសារតូចចិត្តតូចថ្លើមនឹងផលិតកម្ម ដែលចោទថាមិនបើកលុយឲ្យ។
ប៉ុន្តែខណៈរឿងអាស្រូវផលិតកម្មក៏ផ្ទុះមួយចម្អិតកំពឹស បុរសម្នាក់នេះបែរជាចេញសារសុំទោសផលិតកម្មវិញយ៉ាងញ័រមាត់ទៅវិញ។
គួររំឭកឲ្យដឹងថា ក្នុងសារបុរសក្នុងឯកសណ្ឋានផលិតកម្មមមហាង្ស ដែលបង្ហោះក្នុងបណ្តាញសង្គមមុននេះបាន​ទួញ​រៀ​បរាប់យ៉ាងដូច្នេះថា «សួស្ដីផលិតកម្មមហាហង្ស តើក្រុមហ៊ុនចំណាយលុយច្រើនណាស់មែនទេសំរាប់ថតរឿង?បានជាខ្វះលុយបើកអោយខ្ញុំត្រឹមតែ450$?សុំទោសខ្ញុំមិនចង់ធ្វើបែបនេះទេតែតាំងពីខែ06ឆ្នាំ2017 រហូតមកទល់ឆ្នាំ2018ខែ03ទី28ហើយ»។

ខណៈនៅឃ្លាចុងក្រោយនោះក៏ពោលថា «ពេលដែលខ្ញុំទៅបើកលុយម្ដងៗបុគ្គលិកឆ្លើយដោះសាររហូត ម្ដងថាអត់លុយម្ដងថាចាំសួរមេ។តើខ្ញុំគួរធ្វើបែបណាបើដោះសារហូតចឹង? ខ្ញុំទៅម្ដងៗទៅទាំងអាម៉ាសមុខខំប្រាប់គេថា ថ្លៃផ្ទះជួលខ្ញុំគ្មាន លុយអោយគេទេតែបុគ្គលិកធ្វើមិនដឹងធ្វើមិនលឺ។ ខ្ញុំមានការឈឺចាប់ណាស់!»។
ផ្ទុយពីសារតូចចិត្តតូចថ្លើមខ្លាំងនឹងក្រុមហ៊ុនមុននេះ ស្រាប់តែនៅព្រឹកថ្ងៃទី២៩ខែមីនា បុរសរូបនេះក៏ត្រូវបានគេប្រទះឃើញសារថ្មីមួយផ្សេងទៀត ដោយពោលថា «ខ្ញុំ ជន. សុជាតិ ខ្ញុំបាទសុំទោសដែលខ្ញុំបានផុសកន្លងមកដែលយកផលិតកម្មមកលេងសើចដែលធ្វើអោយប៉ះពាល់ដលកក្តិយស់ផលិតកមមហាហង្ស្មហើយខ្ញុំមានវិប្បដិសារីដែលបានធ្វើកំហុសដ៏ធំនេះ នេះជាការយល់ខុសនិងច្រឡំរបស់ខ្ញុំបាទទេ ហើយសូមសន្យាថាមិនអោយមារឿងនេះកើតឡើងជាលើកទីពីរដាច់ខាត។ សូមទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕