ភ្នំពេញ៖ នៅមុននេះបន្តិច លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានប្រាប់តារាញូស៍ថា «មុននេះបន្តិចលោក តា វីត តាម៉ីនសេ ត្រូវបានកូនចៅដឹកចេញពីមន្ទីពេទ្យកាលម៉ែត្រទៅផ្ទះវិញហើយ»។
ក្នុងដំណើរដឹកលោក វិលទៅផ្ទះវិញ ខណៈមុននេះលោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះរូបថត លោក តា វីត តាម៉ីនសេ ដេកស្កូកស្តឹងលើគ្រែពេទ្យ ភ្ជាប់ដោយសាររៀបរាប់ក្នុងភាពក្តុកក្តួលថា «ជួយស៊ែរដំណឹងបន្ទាប់ផង តារាកំប្លែង វីត តាម៉ីនសេ កំពុងស្ថិតដល់ដំណាក់កាលធ្ងន់ធ្ងរមែនទែនហើយ »។
រំពេចនេះដែរ លោក ហេង ឡុង ក៏បានប្រាប់ដែរថា «ដំណើរដឹកគាត់ត្រឡប់ទៅផ្ទះវិញនេះ លោកនៅជាប់នឹងឧកស៊ីសែននៅឡើយទេ ហើយគ្រួពេទ្យថា នៅដំណាក់កាលចុងក្រោយ ឲ្យលោកបានស្លាប់ធម៌ ចឹងហើយបានជាកូនចៅដឹកមកផ្ទះ និងធ្វើសង្ឃទានជូនលោក»។
