ភ្នំពេញ៖មួយរយៈក្រោយមនេះតារាសម្ដែង និងពិធីការនីជើងចាស់អ្នកនាងទូច ស្រីល័ក្ខ តែងចេញបទចម្រៀង Original ផ្ទាល់ខ្លួនដែលភាគច្រើនសុទ្ធតែជាភ្លេងកម្សត់ និងចង្វាក់ប្រពៃណី។
តែមុខឱកាសចូលឆ្នាំខ្មែរ តារាស្រីដែលបានប្តីជាជនបរទេស បែរជាបង្ហាញខ្លឹមសារបទថ្មី ភ្ជាប់ន័យអបរំអ្នកញៀនល្បែង ក្នុងពាក្យពេចន៍ធ្ងន់ៗបទ«គ្មាននរណាមានព្រោះល្បែង»។
ខណៈតារារូបនេះបានរៀបរាប់លើបណ្ដាញសង្គមថា«បទថ្មីរបស់ខ្ញុំសំរាប់បងប្អូនទាំងអស់គ្នាមិនទាន់ហើយមួយរយភាគរយទេ គ្រាន់តែជាការចាប់ផ្តើមថ្មីនៅអត្តន័យអប់រំថ្មីមួយទៀត គាំទ្រផងបងប្អូនណា ព្រោះជាស្នារដៃកូនខ្មែរយើង ថ្មី ៗ ក្តៅ ៗ សង្ឃឹមថាបងប្អូននិងចូលចិត្ត តើនរណាខ្លះមានព្រោះតែល្បែង ?» ។