ភ្នំពេញ៖ បងប្អូនមហាជននៅព្រលប់នេះពិតជាបានដឹងហើយ ពេលនេះស្ថានភាពជំងឺតារាកំប្លែងជើងចាស់ លោក តា វីត តាម៉ីនសេ បានទន្ទ្រាន់លើរូបរាងកាយលោកឲ្យចាំតែដង្ហើមចុងក្រោយ។ រំពេចពីបញ្ជូនលោក​មកដល់​ផ្ទះមន្តព្រះសង្ឃសូត្រមន្តសង្ឃទាន ក៏ឃើញមានអ្នកសិល្បៈមានតែនាយ កុយ ម្នាក់ដែលស្វះស្វែង ទៅជួយលើទឹកចិត្តនិងផ្តល់កំលាំងចិត្តដល់ក្រុមគ្រួសារ លោក តា វីត តាម៉ីនសេ។Image may contain: 2 people, people sitting and indoor

ក្រោយពីវត្តមានដែលបង្ហាញមុខគេ កាត់ការងារមមាញឹកមួយអន្លើរចោលនោះ នាង កុយ ដែលទទួលបាន​ការកោតសរសើរនឹងទឹកចិត្តនេះ ពេលដែលលោកចេញដំណើរត្រឡប់មកវិញ លោកក៏បានធ្វើវីដេអូឡាយ និងបានរំឭកសំដី មិត្តរួមអាជីពកំប្លែង នាយ វីត តាម៉ីនសេ ដែលពេលលោកដឹងខ្លួន​មានជំងឺភ្លាម​មកប្រាប់លោក។Image may contain: one or more people

ក្នុងសំដីបង្ហើបឲ្យដឹង ពីសំដីលោក តា វីត តាម៉ីនសេ នោះ នាយ កុយ ក៏បានបង្ហាញជាធារណៈថា « នាយ វីតតាម៉ីន គាត់បានប្រាប់ខ្ញុំថា ខ្ញុំពិតជាធ្វេសប្រហែសនឹងសុខភាពខ្លួនឯងមែន ។ មុនដឹង​មានជំងឺនេះ​ខ្ញុំ​ក៏ចូលពេទ្យញឹកញាប់ដែរ តែត្រឹមតែពិនិត្យសុខភាព តែមិនបានអេកូមើលសោះ តែពេលអេកូ ដុំសាច់ក្នុង​ថ្លើមខ្ញុំ រីធំប៉ុណ្ណមាត់កែវហើយហ្នឹង»។Image may contain: 1 person, sitting, child and indoor

ក្នុងន័យបង្ហាញពីវប្បដិស្សារីយ៍ តារាកំប្លែងជើងចាស់ នាយ វីតតាម៉ីនសេបែប នេះ នាយ កុយ ក៏បានទទួល​ផង​ដែរដល់មហាជននិងមិត្តភក្កិសិល្បៈថា «បងប្អូនគួរអាស្រ័យការយកចិត្តទុកដាក់នឹងសុខភាពមែនទែន កុំឲ្យពេលដឹងមានជំងឺក៏ជាវេលា ហួលកាលព្យាបាល ។ និយាយនេះខ្ញុំពិតជាអាណិតវីត តាម៉ីនសេ ណាស់ទើប​ខ្ញុំស្វះស្វែងមកជួបនឹងលើកទឹកចិត្ត ដល់ក្រុមគ្រួសារ ពេលដឹងថា គាត់ត្រូវគ្រូពេទ្យ​ប្រគល់មក​កូនចៅឲ្យ​យក​មកផ្ទះសូត្រមន្តនោះ»។Image may contain: 7 people, indoor