ភ្នំពេញ៖ ខណៈពេលដែលកញ្ញា នី​ មុនីនាថ ស្ថិតក្នុងសភាពស្ងប់ស្ងាត់មែនពិត ប៉ុន្តែរឿងនាង និងអតីតគូដណ្តឹង ប្រហែលជាមិនទាន់ចប់នៅឡើយនោះទេ។យ៉ាងណាមិញ ចំពោះតារាស្រី នី មុនីនាថ ត្បិតតែមិនមានចេញប្រតិកម្មអ្វីខ្លាំង រឺធ្វើការចេញមុខបកស្រាយដោយផ្ទាល់ តែគេឃើញនាងបែរជាមកប្រើប្រាស់គណនីហ្វេសប៊ុកផុសសារ លក្ខណៈឌឺដង ដល់អតីតគូដណ្តឹងរបស់នាងទៅវិញ។

 

បើយោងតាមគណនីហ្វេសប៊ុករបស់នាងបានសរសេរថា«មិនខឹងមិនតបមិនមែនបានន័យថាចាញ់នោះទេ តែជាការឈ្នះដោយគ្មានពៀរ គឺឈ្នះចិត្តខឹងរបស់អ្នក»។

ដូចនេះសារមួយនេះ បើទោះបីជា ខ្លីមែនពិត តែអាចធ្វើឲ្យអតីតគូដណ្តឹងរបស់នាង យកទៅគិតបាន។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងឡើយថា រឿងពិតនឹងជាយ៉ាងណានោះទេ មានតែរង់ចាំតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៕