ភ្នំពេញ៖តារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មថោនមាស សុខសោភា មានជំនឿរចិត្តខ្លាំងចំពោះ បទ ចម្រៀង”ចង្កេះទន់ទោរ”ដែលនាងច្រៀងរួមគ្នាជាមួយលោកTempo Tris និងBob One Dragonនោះ ព្រោះ តាមរយៈការឡើងច្រៀងជាក្រុមនៅតាមបណ្ដាទូរទស្សន៍កាលពីពេលថ្មីៗនេះឃើញថាបទចម្រៀង១នេះមានការគាំទ្រច្រើនគួរសមបើប្រៀបធៀបជាមួយបទផ្សេងៗទៀតរបស់នាងសម្រាប់ចូលឆ្នាំខ្មែរនេះ។Image may contain: 1 person, smiling, standing and text

ការជឿរជាក់របស់មាស សុខសោភា ដោយសង្ឃឹមថាបទចម្រៀងនេះនឹងល្បីរហូតដល់នាងយកឡើងជាCover ផេករបស់នាងនោះស្របពេលដែលតារាចម្រៀងក្នុងក្រុមដែលជាសិស្សប្អូនកញ្ញារ៉ាប៊ី កំពុងតែល្បី ល្បាញខ្លាំង តាមរយៈបទ”មាន់ស្រែ”ហើយគេសង្ឃឹមថាបទមួយនេះនឹងត្រូវបានគេនិយមចាក់ស្ដាប់នៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។Image may contain: 1 person, standing

ទោះជាយ៉ាងណាមជ្ឈដ្ឋានមហាជនបានលើកឡើងថាមាស សុខសោភា នៅតែជាតារាចម្រៀងសំខាន់ស្នូល របស់ផលិតកម្មថោនដដែលថ្វីត្បិតតែឆ្នាំនេះរ៉ាប៊ី ហាក់មានប្រៀបខ្លាំងជាងគេក្ដី។ មាស សុខសោភា បាន ប្រកាសថតភាពយន្ដនៅឆ្នាំ២០១៨នេះតែមិនទាន់កំណត់ថានឹងថតពេលណាឲ្យជាក់លាក់ទេ ព្រោះនាង កំពុងសិក្សាទៅលើរឿងនោះសិនហើយបើសាកសមជាមួយនាងទើបសោភា ព្រមសម្ដែង។តែអ្នកចម្រៀង ល្បីល្បាញរូបនេះបានបង្ហើបឲ្យដឹងថារឿងដែលនាងត្រៀមថតនោះមិនមែននៅផលិតកម្មថោនឡើយ៕Image may contain: 1 person, standingImage may contain: 1 person, smiling, standing