ភ្នំពេញ៖ លោក ម៉ៅ សាមឿន ហៅនាយ វីតាមីនសេ បានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយសារជំងឺ រាំរ៉ៃ ដុំសាច់មហារីកនៅបរិវេណថ្លើម និងរោគាព្យាធិផ្សេងទៀត ក្នុងជន្មាយុ៦៩ឆ្នាំ។

សពលោក វីតាមីនសេ កំពុងតែតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។