ភ្នំពេញ៖ រំឭកកាលពីល្ងាចមិញ ថ្ងៃទី២៩ មីនា ២០១៨ តារាកំប្លែងជើងចាស់នាយ វីតាមីនសេ ត្រូវបានក្រុមគ្រួសារ​យកត្រលប់មកផ្ទះវិញ ក្រោយគ្រូពេទ្យថាមិនអាចព្យាបាលបាននោះ។ នាដង្ហើមចុងក្រោយរបស់លោក វីតាមីនសេ បានប្រាប់កូនទាំងអស់ថា «ចង់ឲ្យកូនប្រុសកូនស្រីទាំងអស់ ក្លាយជាមនុស្សល្អក្នុងសង្គម»។ កូនចៅឮដូចនេះ មិនអាចទប់ទឹកភ្នែកបានទេ ព្រោះពួកគេមិនចង់បាត់បង់ឪពុកដ៏ល្អម្នាក់នេះឡើយ។

សូមបញ្ជាក់ថា លោក ម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។