ភ្នំពេញ៖ ក្រោយពេលដែលរឿងខ្លួនបានសម្តែងជាលើកដំបូងរឿង កិច្ចសន្យាស្នេហ៍ មិនសូវមានអ្នកគាំទ្រតារាច​ម្រៀ​ងនិង សម្ដែងម៉ា ច័ន្ទបញ្ញា ដែលមជ្ឈដ្ឋាននានា ស្គាល់ជាគូស្នេហ៏ទៀតគឺ កញ្ញា អ៊ីង អ៊ីង បានបង្ហោះសារសុំការគាំទ្រជាថ្មីជាមួយបទចម្រៀងសម្រាប់អបអរឆ្នាំថ្មី។
ជាក់ស្ដែងដូចដឹងហើយថាតារាប្រុសស្រីជាច្រើននាំគ្នាបញ្ចេញនូវបទចម្រៀងគ្រប់ចង្វាក់ទាំងអស់ តែដោយឡែក ជា​​តារាចម្រៀង original song រូបនេះអះអាងថាខ្លួនគ្មានបទបែកស្លុយនោះទេ ហើយក៏កំពុងតែធ្វើបទចម្រៀងចំនួន ៥បទ សម្រាប់រាំចូលឆ្នាំ ដោយលោកពុំទាន់បញ្ជាក់ថាជាចង្វាក់អ្វីឡើយ។
ដោយយោងតាមការរៀបរាប់របស់លោកបានអោយដឹងថា«សូមទោសផង ខ្ញុំមិនមានបទបែកស្លុយដូចគេទេ ប៉ុ​ន្តែ​ខ្ញុំនិងក្រុមការងារបានធ្វើបទសម្រាប់រាំចូលឆ្នាំខ្មែរ ចំនួន៥បទ ចេញផ្សាយក្នុងពីរតំបន់ខុសគ្នា។ សូមអ​រគុ​ណ​សិល្បករថតរូបដ៏វិសេសនេះ និងក្រុមការងារទាំងឡាយ ដែលប្រើភាពច្នៃប្រឌិតសម្រាប់ការងារសិល្បៈរបស់ខ្ញុំ។ តោះ ប្រយុទ្ធ»។