ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹករបស់ពិធីករទូរទស្សន៍ហង្សមាស មាស រិទ្ធី ដែលបានចែកចាយជាសាធារណៈលើបណ្តាសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើលដល់មហាជនទូទៅជាពិសេសអ្នកគាំទ្រលោកតែម្តង។ ទន្ទឹមនោះ លោក មាស រិទ្ធី បានសរសេរសារថា «ធ្លាប់តែចែករទេះរុញឲ្យគេ ឥឡូវជិះខ្លួនឯង មិនដឹងថ្ងៃណាបានជួបប្រិយ៍មិត្តវិញទេ»។

យ៉ាងណាមិញ រូបភាពលោកធ្លាក់ខ្លួនអង្គុយលើរទេះរុញនោះ ត្រូវបានបុរសម្នាក់ប្រាប់ថា «លោកទើបធ្វើការវះកាត់ពោះវៀនដុះខ្នែង អីចឹងហើយលោកមិនអាចដើរបានទេ។ គ្រូពេទ្យឲ្យសម្រាក ឲ្យបានច្រើនទើបជំងឺឆាប់ជា។ ទោះបីលោក មាស រិទ្ធី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្តីប៉ុន្តែលោកនៅតែអាល័យកន្លែងធ្វើការរបស់លោកដដែល ដោយលោកពោលថា «មិនដឹងថ្ងៃណាបានជួបប្រិយ៍មិត្តវិញទេ»។ ក្រោយមានការភ្ញាក់ផ្អើលសារជាថ្មីប្រភពខាងលើបានប្រាប់ថា «រឿង មាស រិទ្ធី ឈឺនោះ យូរណាស់មកហើយ គឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ»។