ភ្នំពេញ៖ ពិធីករ សុខ សេរីវឌ្ឍនា ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀងវ័យក្មេង លោក សុខ វិបុស ហៅ Step នៅថ្ងៃទី៣០ខែមីនានេះបានបង្ហោះសាររៀបរាប់ ថា«ម៉ូតសំលៀកបំពាក់ និងម៉ូតសក់នារីខ្មែរ នាសម័យព្រះបាទស៊ីសុវត្ថិ ទាំងអស់នេះជាសម្បត្តិរបស់ខ្មែរពិតៗ ទោះមានប្រទេសខ្លះចង់ចម្លងម៉ូតពីខ្មែរ ប៉ុន្តែយើងនៅតែមានឯក​សារ​ជាច្រើនដែលជាភស្តុតាងបង្ហាញថានេះជារបស់ខ្មែរ»។
ស្រប់ពេលដែលមិនសូវមានអ្នកគាំទ្រលោកក៏បន្តទាំងកាសោកស្ដាយទៀតថា«ប៉ុន្តែគួរអោយស្តាយដែលកូនខ្មែរជំនាន់ក្រោយ ជាពិសេសសិល្បករបែបសម័យទំនើប ហាក់មើលរំលង មិនសូវមានអ្នកល្បីនាសម័យនេះ យកមកបំផុសបំផុល ដើម្បីអោយអ្វីៗទាំងអស់នេះល្បីកក្រើកឡើងវិញសោះ គឺមានត្រឹមតែចំនួនតិចតួចប៉ុណ្ណោះ» ។
ចុងក្រោយក៏បន្ថែមថា«ប៉ុន្តែបើយើងទាំងអស់គ្នា ទាំងសិល្បករ ទាំងអ្នកគាំទ្រ គឺប្រជាជនខ្មែរទាំងអស់ ចូលរួមលើកស្ទួយ ថែរក្សា ទោះមានប្រទេសណាមកចម្លងក៏យើងមិនភ័យព្រួយ ព្រោះទាំងសំលៀកបំពាក់ ទាំងម៉ូតផ្សេងៗ យើងយកមកប្រើប្រាស់ជាប្រចាំដូចជា មង្គលការជប់លៀង ឬពិធីផ្សេងៗតាមការគួរ សូមអរគុណ ស៊ែរផង»។