ភ្នំពេញ៖ នៅពេលនេះភាពអាឡោះអាល័យនិងភាពក្តុកក្តូលដើមក នៃក្រុមគ្រួសារបន្ទាប់ពីតារាកំប្លែងជើងចាស់ លោក តា វីតាម៉ីនសេ ទទួលមរណភាពនេះក៏អន្ទងអស់អ្នកសិល្បៈឲ្យកើតក្តីអាឡោះអាល័យ រលឹកដល់អនុស្សាវរីយសិល្បៈ គ្រាសពនៅមានដង្ហើម។ ខណៈតារាកំប្លែងជើងចាស់ នាយ សាន ម៉ៅ ដែលកំពុងមានជំងឺដេកដូលដែរនោះ ក៏មិនត្រឹមតែឆ្លៀតមកចូលរួមបុណ្យសពមិត្តរួមជំនាន់នោះទេ លោកក៏បានទម្លាយអនុស្សាវរីយ៍ជាមួយសព ដែលមហាជនមិនបានដឹង?។
ដឹងថា អនុស្សាវរីយ៍អ្វីទេ ដែលមហាជនមិនបានដឹង ខណៈដែលអ្នកទាំងពីរក៏ជាមនុស្សរបស់មហាជន បើនិយា​យ​ពីអនុស្សាវរីយ៍លើឆាកសិល្បៈ ទំនងជាមិនរំលងភ្នែកអ្នកគាំទ្រនោះឡើយ។ នាយ សាន់ ម៉ៅ ដែលប្រាប់ថា «ខ្ញុំពិត​ជាតក់ស្លុតខ្លាំងមែនទែន ដែលទទួលបានដំណឹង បង វីតាម៉ីនសេ លោកស្លាប់ ដែលភ្លាមៗខ្ញុំស្ទើមិនជឿ »។
បង្ហាញពីភាពស្ទាក់ស្ទើនឹងជឿថា នាយ វីតាម៉ីនសេស្លាប់ ទាំងមុននេះគ្រប់មជ្ឈសុទ្ធដែលដឹងថា នាយ វីតាម៉ីនសេ ឈឺធ្ងន់នៅតំណាក់កាលចុងក្រោយនោះ? ស្រាយនូវចម្ងល់នេះ នាយ សាន់ ម៉ៅ ដែលមានជំងឺសម្រាក់ពេទ្យកាល​ម៉ែត្រ និងទើបនឹងចេញទៅផ្ទះកាលពីបីថ្ងៃមុននេះ លោកថា «បងសេ កាលពីថ្ងៃអង្គារគាត់ខលទូរស័ព្ទមកសួរសុខទុក្ខខ្ញុំ ។
តបនូវសំដីដែលខ្ញុំប្រាប់ថា ខ្ញុំធូរហើយបង ពេលនោះគាត់ក៏ប្រាប់ខ្ញុំវិញថា អើអាចថ្ងៃនេះដូចជាធូរច្រើន មានកំ​លាំ​ងអាចនិយាយជាមួយឯងបាន បានខលមកសួរសុខទុក្ខឯង »។ក្នុងសំដីដែ​លទន្ទេញថា ខ្ញុំស្រណោះសំដីចុង​ក្រោ​យគាត់ សួរសុខទុក្ខខ្ញុំ ដូចជាលឿនពេលថ្ងៃអង្គារប្រាប់ថា ធូរ តែថ្ងៃព្រហស្ប៍គាត់ផុយ។
នាយ សាន់ ម៉ៅ ក៏បានទម្លាយឲ្យថា ខ្ញុំមានអនុស្សាវរីយ៍ច្រើនជាមួយ បងសេ ទាំងការងារសិល្បៈលើឆាក និងក្រៅឆាក ហើយមានអនុស្សាវរីយ៍ខ្លះមហាជនស្ទើមិនចង់ចាំ ។ អនុស្សាវរីនេះហើយ ដែលខ្ញុំនឹកឃើញបងសេរហូត គឺខ្ញុំនឹងគាត់ធ្លាប់ដឹកដៃគា្នដើរសុំលុយអ្នកធំៗ ដែលគាត់តែអាណិតពួកខ្ញុំ ជួយលុយបានព្យាបាលជំងឺនោះ»។