ភ្នំពេញ៖ខណៈបទចម្រៀងច្រៀងបែបបែកស្លុយ របស់តារាចម្រៀងយុវវ័យពីបីបទ ដូចបទ«មាន់ស្រែ»របស់ រ៉ាប៊ី តារាចម្រៀងនៅថោននិង បទ«អាវជជុះ»របស់ យូរី ក៏កំពុងត្រូវបាន បណ្តាញសង្គមទម្លាយថា «ល្បីឆ្លងប្រទេស និងត្រូវបានអ្នករាំនៅប្រទេសនោះយកទៅច្រៀងរាំត្រាប់តាម។
តែក្រោយភាពសាទរពីម្ចាស់បទចម្រៀងទាំងនេះ កំពុងដាក់ក្តីសង្ឃឹមបទទាំងនេះនឹងកាន់តែល្បី បើប្រជាជាតិដ​ទៃ​ក៏មានការពេញចិត្តនិងគាំទ្រនោះ ក៏លេចឡើងផងដែរ ពីសារបែបចំអកឌឺដង ពីគណនីហ្វេសប៊ុកឈ្មោះ Mc Bullដែលគេស្គាល់ជាតារារ៉េប និងជាម្ចាស់បទចម្រៀង “នឹកសង្សារចាស់”និង “ហនុមាន”ចំអកពីឱកា​សប​ទ​ច​ម្រៀ​ងខ្មែរល្បីទៅក្រៅប្រទេសនេះ។
ក្នុងសារចំអកដោយមិនបញ្ចេញបទចម្រៀងនិងឈ្មោះ ម្ចាស់បទ បែបនេះ Mc Bull បានរៀបរាបថា«ធ្វើចំរៀង បើ​ចង់ឲ្យគេរាំ Cover តាមច្រើនគ្មានអ្វីពិបាកទេជួលគេទៅ បើជួលក្រុមរាំថៃឲ្យគេរាំ យ៉ាងច្រើន មួយបទ 300$ ហើយយកមក Share ទៅ »។
យ៉ាងណាមិញតារាប្រុសរូបនេះក៏បានបន្ថែមថា«ថាបទរបស់ខ្ញុំ ល្បីដល់ប្រទេសថៃ ដល់ថ្នាក់ថៃយកទៅរាំហើយចំ​ណា​យ 500$ ទៀតដើម្បី ជួលខាង ពត៌មាន ក្នុងស្រុកជាច្រើនជួយចុះផ្សាយ ថាបទយើង ល្បីល្បាញដល់ប្រទេសជិតខា​ង​ ខ្ញុំនិយាយតែសម្រាប់នាក់ មានលុយទេណាបើអ្នកគ្មានលុយទេមិនបាច់ចាំធ្វើចឹងទេ»។
ឯការលើកឡើងរបស់តារាប្រុសរូបនេះក៏មានអ្នកលេងបណ្តាញសង្គមកំពុងតែជជែកគ្នាយ៉ាងក្តៅគគុកខណៈដែលលោកមិនបានបញ្ជាក់ឲ្យច្បាស់ទៅលើបុគ្គលណាមួយឡើយ។តែយ៉ាងណា យូរី អះអាងថា ក្នុងអាជីពចម្រៀង នាងក៏មិនដែលបានស្គាល់តារាចម្រៀងរ៉េបនេះដែរ ហើយក៏មិនដឹងថា គាត់ធ្វើនេះក្នុងន័យអ្វីដែរ។