ខណៈបទ « អន្ទិតឆើត» ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនដែលជាបទរបស់ តារាចម្រៀងកាច់រាង ទេព បូព្រឹក្ស ចំណែកបទមួយទៀតក៏មិនអន់ដែរដែលកំពុងទទួលបានការគាំទ្រច្រើនមិនចាញ់« អន្ទិតឆើត» ប៉ុន្មានទេ គឺបទ« តោះយើងរាំបែបនេះ» ជាចម្រៀងច្រៀងរួមគ្នារវាង ទេព បូព្រឹក្ស និង ដៃគូរដ៏ស្និតស្នាលបំផុត លោក ដេវីត។ខណៈបទ« តោះយើងរាំបែបនេះ» ទើបតែចេញជា MV សោះមិនទាន់បានប៉ុន្មានផង អ្នកចូលទស្សនាកើនឡើងកប់ ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក ទាំងក្បាច់រាំមានភាពរស់រវើកទាំងចាស់ទាំងក្មេងក៏អាចរាំបានជាមួយបទបែបញ៉ាក់កន្ទ្រាក់អារម្មណ៍បែបនេះបានដែរ ៕
