ភ្នំពេញ៖ ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា នៅតែគ្រងតំណែងជាតារាឈានមុខរបស់ផលិតកម្មរស្មីហង្សមាសដដែលនៅឆ្នាំ២០១៨នេះ។ ខណៈមុខឱកាសចូលឆ្នាំនេះ ស្រមោលវត្តមានកំពូលតារាចម្រៀងពីរដូងក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផ្អើលផងដែរ ពីបដាផ្សព្វផ្សាយឲ្យធនាគារ ក្រៅប្រទេស ទាំងមានការបង្ហើបថា ពួកគេទាំងពីក៏ស៊ីថ្លៃកប់ពពកផងដែរ។
ផ្ទាំងបដា ដែលមានវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា ឱកសុគន្ធ កញ្ញា ជាច្រើនត្រូវបានដាក់តាំងនៅតាមបណ្ដារផ្លូវធំៗក្នុងរាជធានីភ្នំពេញ ដែលបង្ករការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរដែលឈប់នៅតាមស្ដុបក្នុងក្រុងភ្នំពេញ។អ្នកជិះរថយន្ដនិងម៉ូតូ បានក្រឡេកមើលស្ពតនោះគ្រប់គ្នា។ ខណៈនោះអ្នកនិយមតាមដានសកម្មភាពតារាសិល្បៈល្បីៗមួយគូនេះក៏ពោលថា «នេះជាលើកទី១ហើយដែលលោកព្រាប សុវត្ថិ ចាប់ដៃថតស្ពតធំឃោសនាឲ្យធនាគារួមគ្នានេះ»។ ខណៈក៏មានការបង្ហើបឲ្យដឹងផងដែរថា «តារាទាំង២ស៊ីថ្លៃជាងគេខាងចម្រៀងអីចឹងខាងស្ពតធនាគាបែបនេះក៏តម្លៃលើសតារាផ្សេងៗជាមិនខាន»។
