ភ្នំពេញ៖ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨ ជាវេលាដ៏មហាក្រៀមក្រំនិងអាឡោះ អាល័យបំផុតស្ថិតក្នុង សមាជិក​ក្រុមគ្រួសារតារាកំប្លែងនាយ វីតាមីនសេ ខណៈលោកតា វីតាមីនសេ លោកបានមរណភាព​កាលពីវេលាម៉ោង​១២រំលងអាត្រាថ្ងៃទី៣០ខែមីនានេះ។ រំលែកទុក្ខនេះ វត្តមានសិល្បករសិល្បការិនី សំភីទាំងជិតទាំងឆ្ងាយ មកចូលរួមរំលែកទុក្ខរួមនឹងការចូលបច្ច័យផងដែរ រួមនឹងសមាគមសិល្បករខ្មែរ​និងសមាគមមិត្ត​សិល្បៈ​ស្មគ្រចិត្តផងដែរ ។ ក្នុងនោះ លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្ត ដែលអញ្ជើញចូលរួម​រំលែកទុក្ខដោយ​ផ្ទាល់ដល់គេហដ្ឋាន សពលោក តា វីតាមីនសេ ក៏បានប្រាប់ថា «មកអុជធូកជូនដំណើរ​ព្រលឹងតារាកំប្លែង​ជើងចាស់ លោក តា វីតាមីនសេ ព្រឹកនេះ ខ្ញុំក៏បាននាំមកជាមួយនូវ ថវិការ៥០០ដុល្លារ ពីមូលនិធិសិល្បៈ​ចាស់ជរា មករួមចំណែកក្នុងការចាត់ចែងបុណ្យសពលោកតា វីតាមីនសេផងដែរ»។ គូររំលឹកថាតារាកំប្លែងលោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានទទួលមរណៈភាពកាលពីរាត្រីថ្ងៃ​ទី២៩​ឈានចូល៣០ខែមីនាឆ្នាំ២០១៨ដោយជំងឺសាច់ដុំក្នុងថ្លើមបន្ទាប់ពីក្រុមគ្រូសារបញ្ជួនពីមន្ទីពេទ្យកាល់ម៉ែត្រមកដល់ផ្ទះកាលពីវេលាម៉ោង៥ល្ងាចក្នុងថ្ងៃដដែលនោះ៕